ការប៉ះទង្គិចប្រដាប់អាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៖​ ការលើកឡើងរបស់ថៃដែលថាខ្លួនអនុវត្តសិទ្ធិស្វ័យការពារ គឺជាការបំភ័ន្តការពិត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលការលើកឡើងរបស់ភាគីថៃដែលថាខ្លួនបានអនុវត្តស្វ័យការពារ នៅក្នុងការប៉ះទង្គិចប្រដាប់អាវុធនៅមុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យយោធាកម្ពុជាម្នាក់បានពលី គឺជាការបំភ័ន្តការពិត។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា «កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតថា ការប៉ះទង្គិចប្រដាប់អាវុធ ដែលកើតមានឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ គឺចាប់ផ្ដើមឡើងដោយកងទ័ពរបស់ថៃបើកការបាញ់ប្រហារទៅលើកងទ័ពរបស់កម្ពុជាដែលកំពុងតែឈរជើងនៅក្នុងទឹកដីរបស់កម្ពុជា ពុំមែនជាការឈ្លានពានរបស់កម្ពុជាទៅលើថៃឡើយ»។

ឯកឧត្តម ជុំ សុន្ទរី បានសង្កត់ធ្ងន់ថា «ការលើកឡើងរបស់ថៃអំពីស្វ័យការពារ វាគ្រាន់តែជាការបិទបាំងនូវសកម្មភាពបង្ករឿងរបស់យោធាថៃតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសថៃក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយក្នុងនោះ ក្រសួងការបរទេសថៃបានលើកឡើងថា «ថៃបានប្រើប្រាស់សិទ្ធិស្វ័យការពារ នៅក្នុងការប៉ះទង្គិចប្រដាប់អាវុធនៅមុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យយោធាកម្ពុជាម្នាក់បានពលី»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort