អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាឯកភាពទៅនឹងសំណើរបស់ភាគីថៃ ដែលចង់លើកកិច្ចប្រជុំទៅធ្វើនៅម៉ាឡេស៊ី ប៉ុន្តែស្នើឲ្យមានអ្នកសង្កេតការណ៍

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាបានឯកភាពទៅនឹងសំណើរបស់លោក Nattaphon Narkphanit ដែលស្នើសុំប្ដូរទីតាំងនៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើនៅទីក្រុងភ្នំពេញ ទៅប្រទេសម៉ាឡេស៊ី ប៉ុន្តែបានស្នើឱ្យម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិនចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ ដោយសារប្រទេសទាំងបីជាតួអង្គសំខាន់ ក្នុងការសម្រេចបានបទឈប់បាញ់រវាងកម្ពុជា-ថៃ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមជម្រាបជូនផងដែរថា កម្ពុជាឯកភាពសំណើរបស់ថៃ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅទីក្រុងកូឡាឡាំពួរ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម៉ាឡេស៊ីដែលបានសម្របសម្រួល និងផ្តល់ទីតាំងសម្រាប់កិច្ចប្រជុំនេះ»។

លោកជំទាវ ម៉ាលី សុជាតា ក៏បានគូសបញ្ជាក់ដែរថា «ជាមួយគ្នានេះ កម្ពុជាក៏បានស្នើឱ្យម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិនចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ ដោយសារប្រទេសទាំងបីនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ យើងសង្ឃឹមយ៉ាងម៉ុតមាំថា កិច្ចប្រជុំខាងលើនេះនឹងប្រព្រឹត្តទៅដោយការស្ថាបនា និងប្រកបដោយផ្លែផ្កា»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានឆ្លើយតបទៅនឹងលិខិតរបស់រដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិថៃ ដោយបានឯកភាពទៅនឹងសំណើសុំប្ដូរទីតាំងនៃកិច្ចប្រជុំទៅធ្វើនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងលិខិតរបស់ក្រសួងការពារជាតិកម្ពុជាដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានស្នើត្រឡប់ទៅភាគីថៃវិញ សូមឲ្យម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិន ចូលរួមសង្កេតការណ៍នៅក្នុងកិច្ចប្រជុំនេះ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort