អ្នកនាំពាក្យក្រសួងការពារជាតិ៖ សាច់ញាតិបង្កើតចំនួន ១រូប របស់យោធិននិងកងនគរបាលពលី របួស និងពិការ នឹងទទួលបានក្របខ័ណ្ឌ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សាច់ញាតិបង្កើតចំនួន ១រូប របស់យោធិននិងកងនគរបាលពលី របួស និងពិការ នឹងទទួលបានក្របខ័ណ្ឌបន្តពីពួកគេ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំនិងអនុវត្តនូវកញ្ចប់គោលនយោបាយ សម្រាប់គ្រួសារយោធិនពលី យោធិនរបួស និងពិការ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចាត់តាំងក្រសួងការពារជាតិនិងក្រសួងស្ថាប័នពាក់ព័ន្ធសិក្សានិងរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធ ទាំងយោធា ទាំងនគរបាល ដែលបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។»។

ជំនួសមុខឲ្យក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក បានសន្យាថា «ចំពោះយោធិននិងកងនគរបាលដែលបានពលី ឬធ្លាក់ខ្លួនពិការ មិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់ក្របខ័ណ្ឌជូនសាច់ញាតិបង្កើតរបស់គាត់ ១រូប បានចូលបម្រើប្រទេសជាតិក្នុងអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬក៏ធ្លាក់ខ្លួនពិការ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort