អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់ទាំងឡាយណាដែលថាកម្ពុជារំលោភបទឈប់បាញ់

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅរសៀល ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់ទាំងឡាយណាដែលថាកម្ពុជារំលោភបទឈប់បាញ់រវាងថៃ-កម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡាស៊ី។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាបន្ទាន់ ហើយនិងគ្មានលក្ខខណ្ឌ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយដែលបានចូលជាធរមានកាលពីពាក់កណ្ដាលអាធ្រាត ម៉ោង២៤ យប់មិញនេះ»។

ឯកឧត្តម ប៉ែន បូណា បានបន្តថា «រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកិច្ចព្រមព្រៀងនេះថាមានតម្លៃជាសារវ័ន្តសម្រាប់ការថែរក្សាសន្តិភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក្នុងនាមជាប្រទេសដែលស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួន និងបានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធជួរមុខរបស់ខ្លួនទាំងអស់ស្ងប់ស្ងាត់ និងអត់ធ្មត់ខ្ពស់បំផុត។ ហើយជាលទ្ធផល យើងបានថែរក្សាភាពស្ងប់ស្ងាត់ចាប់តាំងពីពេលដែលបទឈប់បាញ់នេះចូលជាធរមាន រហូតមកទល់នឹងបច្ចុប្បន្ននេះ»។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសច្រានចោលរាល់ការចោទប្រកាន់ថាកម្ពុជាបានរំលោភបទឈប់បាញ់នេះ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា «អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបដិសេដចំពោះរាល់ព័ត៌មានទាំងឡាយណាដែលចោទប្រកាន់កម្ពុជាថាបានបំពានបទឈប់បាញ់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកព័ត៌មានទាំងនោះថាជាព័ត៌មានមិនពិត ប្រឌិត ចោទប្រកាន់ ដែលមិនផ្ដល់ផលចំណេញទៅដល់ការថែរក្សាកិច្ចព្រមព្រៀងឈប់បាញ់ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានោះឡើយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះបានបញ្ជាក់ពីសារៈសំខាន់នៃការគោរពកិច្ចព្រមព្រៀងនេះ ដោយឯកឧត្តមបានគូសរំលេចថា «ជាថ្មីម្ដងទៀតរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់ថាពិតជាមានសារៈសំខាន់ណាស់ ដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ពីព្រោះវាមិនត្រឹមតែដើម្បីរក្សាសុខសន្តិភាពរវាងប្រទេសទាំងពី កម្ពុជានិងថៃ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីធានានិរន្តរភាពនៃសុខសន្តិភាពនៅក្នុងតំបន់ឲ្យបានយូរអង្វែងផងដែរ»។

គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចប្រជុំពិសេសស្វែងរកបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃនិងកម្ពុជាបានឯកភាពគ្នាចំនួន៣ចំណុច គឺ៖
១. បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង២៤ (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគ (យោធភូមិភាគទី១ និងទី២ ខាងថៃ និងយោធភូមិភាគទី៤ និងទី៥ ខាងកម្ពុជា) នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយជាបន្តមកទៀត ប្រសិនបើភាគីទាំងពីរឯកភាព នោះនឹងមានការជួបជាមួយក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដឹកនាំដោយប្រធានអាស៊ាន។
៣. កោះប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

សេចក្ដីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ត្រូវបានណែនាំឲ្យបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។ យន្តការនេះនឹងដើរតួជាគ្រឹះ ដើម្បីសន្តិភាព និងការទទួលខុសត្រូវដោយចីរភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort