អ្នកនាំពាក្យក្រសួងការពារជាតិ៖ អនុព័ន្ធយោធាអាស៊ាន និងអនុព័ន្ធយោធាប្រទេសមហាអំណាច នឹងទៅពិនិត្យស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ឲ្យដឹងថា កិច្ចជំនួបរវាងមេភូមិភាគទី៤ និងមេភូមិភាគទី៥កម្ពុជា និងមេភូមិភាគទី១ និងទី២ថៃ គឺបានឯកភាពគ្នា រហូតដល់ចុះហត្ថលេខាលើកំណត់ហេតុ៖១-គោរពបទឈប់បាញ់គ្នា, ២-ឈប់បង្កើនទ័ព, ៣-ភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក និងទី៤-ឆ្លងយោបល់ថ្នាក់លើ ប្រសិនបើមានបញ្ហាណាមួយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដែលសម្រេចនៅប្រទេសម៉ាឡេស៊ី។

លោកជំទាវក៏បានគូសបញ្ជាក់ថា ដើម្បីបង្ហាញពីឆន្ទៈពីភាពម៉ឺងម៉ាត់របស់កម្ពុជា ថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអង្គទូតអនុព័ន្ធយោធាបានរៀបចំនូវដំណើរមួយឆ្ពោះទៅកាន់ព្រំដែនដើម្បីទៅពិនិត្យមើលទីតាំង និងសភាពការណ៍ជាក់ស្តែងនៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្...

អនុក្រឹត្យនេះមានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព
beylikdüzü escort escort beylikdüzü beylikdüzü escort