អ្នកនាំពាក្យ៖ យោធាបន្តបាញ់ផ្លោងអាវុធធុនធ្ងន់ ស្រោចដូចទឹកភ្លៀងមកលើកម្ពុជាបើទោះបីជានាយករដ្ឋមន្ត្រីស្ដីទីខ្លួនបានឯកភាពចេញទៅម៉ាឡេស៊ីដើម្បីចចារស្វែងរកបទឈប់បាញ់ថ្ងៃនេះក៏ដោយ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា បើទោះជាប្រទេសទាំងពីរឯកភាពគ្នាប្រជុំស្វែងរកបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងទីក្រុងគូឡាឡាំពួក៏ដោយ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «គិតចាប់ពីម៉ោង ២:០០នាទី យប់ថ្ងៃទី២៧ កក្កដា រហូតដល់ម៉ោង ១៣:០០នាទី ថៃបានចាប់ផ្ដើមវាយជញ្ជ្រំនៅតំបន់៥មករា ចម្ការចេក និងប្រាសាទព្រះវិហារ។ ម៉ោង ១៥:០៧នាទី យន្តហោះថៃបានបាញ់ផ្សែងពុលនៅអានសេះ។ នៅវេលាម៉ោង ១៦:១២នាទី សភាពការណ៍នៅជប់គគី ថ្មដូន ភាគីថៃបានបាញ់ផ្លោងរង្វើលៗចូលតាមបណ្ដាទីតាំងរបស់យើង។ ចំណែកឯប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ថៃបានបាញ់ផ្លោងចូលដូចភ្លៀងរលឹម។ និងទិសទី១ ៥មករា ភ្នំខ្មោច អានសេះ ថៃបានវាយប្រហារកាន់តែខ្លាំងក្លាឡើង»។

លោកជំទាវបានបន្ថែមថា «នៅវេលាម៉ោង ១៣:១០នាទី រហូតដល់ម៉ោង ១៦:០០នាទី ថៃបានប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ព្រមទាំងតាមទីតាំងមួយចំនួនទៀតក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នៅវេលាម៉ោង ១៦:៤៨នាទី ភាគីថៃបានចាប់ផ្ដើមវាយនៅតំបន់មុំបី។»

លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា «នៅវេលាម៉ោង ១៧:០៦នាទី ភាគីថៃបានប្រើយន្តហោះ ដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុល នៅតំបន់ភ្នំខ្មោច រហូតចូលមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បើទោះបីជាមានការកំណត់កិច្ចប្រជុំពិសេសកម្រិតថ្នាក់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅទីក្រុងគូឡាឡាំពួរ ក្នុងគោលដៅសម្រេចឲ្យមានបទឈប់បាញ់នៅថ្ងៃនេះក៏ដោយ។ ប៉ុន្តែនៅវេលាម៉ោង ៣:១០នាទី រំលងអាធ្រាត ភាគីថៃនៅតែបន្តបើកការវាយប្រហារមុនមកលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបាញ់ស្រោចរហូតដល់ម៉ោង ៥:០៧ នាទី»។

គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort