កម្ពុជាច្រានចោលការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ និងថាថៃទៅវិញទេដែលបានកំណត់គោលដៅវាយប្រហារមកលើទីតាំងស៊ីវិលកម្ពុជា ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេដយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ ដែលចោទប្រកាន់កម្ពុជាថាបានវាយប្រហារទៅលើទីតាំងស៊ីវិលរបស់ថៃ និងថាគឺយោធាថៃទៅវិញទេដែលបានកំណត់គោលដៅវាយប្រហារមកលើជនស៊ីវិល និងទីតាំងស៊ីវិលរបស់កម្ពុជា។
 
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីថៃហ្នឹងគឺថា គាត់ចង់និយាយថាថៃគឺជាអ្នកត្រូវ ជាអ្នកស្រលាញ់សន្តិភាព សម្ដែងការអត់ធ្មត់ បែរជាកម្ពុជាជាអ្នកគំរាមប្រទេសថៃ ហើយជាអ្នកបង្កសង្គ្រាមជាមួយប្រទេសថៃទៅវិញ។ ប្រឈមមុខជាមួយបញ្ហានេះ ខ្ញុំសូមឆ្លើយតប និងបំភ្លឺសាធារណមតិជាតិនិងអន្តរជាតិដូចតទៅ៖
១. កម្ពុជាបដិសេដយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ មួលបង្កាច់ បំផ្លើសបំភ្លៃ ខុសពីការពិតទាំងស្រុងរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ។ ហើយកម្ពុជាក៏សូមថ្កោលទោសការឈ្លានពានយ៉ាងកម្រោល រំលោភច្បាប់អន្តរជាតិរបស់ប្រទេសថៃមកលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាគឺជាប្រទេសរងគ្រោះ ដោយសារឈ្លានពានរបស់ប្រទេសថៃ ដែលទាំងអស់គ្នាសុទ្ធតែបានដឹង កម្ពុជារងការគំរាមកំហែងគ្រប់បែបយ៉ាងពីសំណាក់កងទ័ពថៃ រហូតឈានទៅដល់ការវាយប្រហារយ៉ាងកម្រោលផ្នែកយោធាមកលើកម្ពជា កាលពីថ្ងៃទី២៤ ខែកក្កដា។ ដូច្នេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើសិទ្ធិតបតការពារខ្លួនដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងច្បាប់ជាតិរបស់កម្ពុជា។ ដូច្នេះកម្ពុជាគឺជាជនរងគ្រោះដែលគ្រាន់តែ»។
 
ឯកឧត្តមអ្នកនាំពាក្យបានបន្តទៀតថា «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ និងសាធារណមតិអន្តរជាតិឲ្យបានជ្រាបថា ថៃគឺថាបានបាញ់ និងទម្លាក់គ្រាប់បែកទៅលើគោលដៅស៊ីវិលជាច្រើន មកលើប្រទេសកម្ពុជា។ ទី១ គាត់បានទម្លាក់គ្រាប់បែកកម្ទេចវត្តមួយ នៅវត្តតាមាន់សែនជ័យ ដែលមានទីតាំងនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្វើឲ្យទីតាំងគោរពបូជាសាសនាជាទីសក្ការៈមួយនេះខ្ទេចខ្ទាំយ៉ាងខ្លាំង ធ្វើឲ្យស្លាប់លោកអាចារ្យម្នាក់នៅក្នុងវត្តនេះផង។ ទី២ ថៃបានផ្លោងគ្រាប់បែកកម្ទេចមណ្ឌលសុខភាពមួយនៅភូមិមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលដែលគេព្យាបាលជំងឺ។ ទី៣ ថៃបានបាញ់ចូលភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនត្រូវបានខ្ទេចខ្ទាំ ហើយមានអ្នករងរបួសជាច្រើនរួមទាំងកុមារផងដែរ។ បន្ទាប់មកទៀត យើងឃើញថាមានការ៉ាស់សាំងមួយ “តេឡា” ក៏ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងខេត្តឧត្តរមានជ័យ។ ថៃក៏បានបំផ្លាញ បាញ់គ្រាប់បែកចូលទៅក្នុងប្រាសាទព្រះវិហារ ដែលធ្វើឲ្យប៉ះពាល់ទៅដល់សម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងចេតនាបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះឲ្យវិនាសសាបសូន្យ។ ក្រៅពីនោះ ថៃក៏បានបាញ់គ្រាប់ចូលសាលារៀនដែលជាទីកន្លែងសិក្សារបស់សិស្សានុសិស្សនៅក្នុងក្រុងសំរោង។ ដូចដែលបងប្អូនបងដឹង ធ្ងន់ធ្ងរជាងនេះគឺថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិហាមឃាត់ដែលជាអំពើអមនុស្សធម៌យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា»។
 
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា «ដូច្នេះយើងអាចសន្និដ្ឋានបានថា អ្វីដែលថៃបានធ្វើនៅពេលនេះ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងពិតប្រាកដ ដែលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដ៏អមនុស្សធម៌នេះ»។
 
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលដដែល នេះជាថ្ងៃទី៣ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort