អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសថ្កោលទោសយោធាថៃដែលវាយប្រហារមកលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងទឹកដីកម្ពុជា

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្កោលទោសយោធាថៃដែលបានបើកការវាយប្រហារមិនរើសមុខមកលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះទម្លាក់គ្រាប់បែក F-16 ដ្រូនទម្លាក់គ្រាប់បែក និងការប្រើប្រាស់គ្រាប់បែកចង្កោម។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «នៅក្នុងសកម្មភាពនៃការប្រើប្រាស់អាវុធធុនធ្ងន់វាយលុកមកលើទឹកដីកម្ពុជា ថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន៤លើក លើកទី១ នៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈចំនួន៣លើក នៅចន្លោះម៉ោង ១២:៣០នាទី ដល់ម៉ោង ១២:៤០ នាទី និងតំបន់តាក្របីចំនួន១លើក។ នៅក្នុងនោះផងដែរ ទង្វើដ៏យង់ឃ្នងរបស់ភាគីថៃគិតចាប់ពីការវាយប្រហារពីព្រឹកម្សិលមិញរហូតមកទល់ពេលនេះ ឃើញថាគោលដៅដែលភាគីថៃវាយប្រហារគឺចំភូមិរបស់ប្រជាពលរដ្ឋរស់នៅ ក្នុងនោះនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈានដល់ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពិសេសមានអ្នករងរបួស ក្នុងនោះមានមនុស្សចាស់ និងកូនក្មេង។ អ្វីដែលគួរឲ្យសោកសង្រេងជាងគេនោះគឺប៉ះពាល់ដល់កុមារផងដែរ។ បន្ថែមពីលើនេះការវាយប្រហារនេះក៏បង្កឲ្យមានការខូចខាតដល់ស្ថានីយ៍ប្រេងឥន្ធនៈក្រុងសំរោង ខូចខ្ទេចខ្ទីទាំងស្រុង។ ប្រជាពលរដ្ឋរងការលំបាកដោយត្រូវជម្លៀសចេញពីទីកន្លែងរស់នៅរបស់ខ្លួន។ បន្ថែមលើនេះនៅថ្ងៃទី២៥ ខែកក្កដា មានការផ្លោងចំនួន៤គ្រាប់ចូលទៅក្នុងទីធ្លារសាលាបឋមសិក្សាមនោរម្យ ១+២ ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ នេះបើតាមព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា»។

លោកជំទាវបានបន្តថា «ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់ដោយចេតនា និងខុសច្បាប់មកលើទឹកដីកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:២៥ ព្រឹក ដោយកម្រោល គ្មានទំនួលខុសត្រូវ និងបំពានច្បាប់អន្តរជាតិនេះ យើងឃើញថា មិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានទេ។ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការដាក់ពង្រាយគ្រាប់បែកចង្កោម បង្កការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់[…]»។

បើតាមអ្នកនាំពាក្យរូបនេះដដែល នេះជាថ្ងៃទី២ហើយនៃការឈ្លានពានរបស់យោធាថៃ ក្រោយពួកគេបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort