អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់ដោយចេតនា

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ជាមួយនឹងអំពើយ៉ង់ឃ្នង និងសាហាវព្រៃផ្សៃរបស់ភាគីថៃ ព្រះរាជាណាចក្រកម្ពុជាបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់ដោយចេតនា និងខុសច្បាប់មកលើទឹកដីកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥: ២៥ នាទីព្រឹក។

ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា ទង្វើឈ្លានពានរបស់ថៃមិនអាចទទួលយកបាន និងមិនអាចអត់អោនអោយបានទេ ព្រោះវាបង្ករការគម្រាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថានដែលជាឧក្រិដ្ឋកម្មសង្រ្គាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់។

លោកជំទាវក៏បានផ្តាំទៅទាហានឈ្លានពានថៃថា កម្ពុជាអត់មានការរាថយ និងចុះញ៉ម ចំពោះទង្វើឈ្លានពានរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញមានតែវាយបកទោះក្នុងទម្រង់ណាក៏ដោយនោះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort