កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ

កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មានគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ននិងអនាគត។ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ហើយកម្ពុជានឹងបន្តនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ឱ្យបានមុនសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ទី១. ការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រង អភិរក្សធនធានសមុទ្រនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត ទី២. ការបែងចែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រនិងព័ត៌មានឌីជីថលតំណលំដាប់ពិន្ទុ ដែលបានរកឃើញ និងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រនិងអត្ថប្រយោជន៍សេដ្ឋកិច្ច ទី៣. ការការពារនិងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ទី៤. កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រ ដោយមានភាគីពាក់ព័ន្ធនានាចូលរួម រួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល ទី៥. ការកសាងនិងពង្រឹងសមត្ថភាព ដើម្បីរៀបចំ អនុវត្ត និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមមាត្រា៨១២នៃក្រមបរិស្ថាននិងធនធានធម្មជាតិស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ទី៦. កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាក្នុងការការពារ និងអភិរក្សបរិស្ថានសមុទ្រ និងទី៧. ធនធានថវិកាពីមូលនិធិពិសេស ដែលមានប្រភពមកពីប្រទេសអភិវឌ្ឍន៍ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍និងរដ្ឋដែនកោះតូចៗ សម្រាប់ការគ្រប់គ្រងនិងអភិរក្សធនធានសមុទ្រ។ កិច្ចព្រមព្រៀងនេះ មាន ១២ផ្នែក ៧៦មាត្រា និង ២ឧបសម្ព័ន្ធ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort