សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្ស ធនធានធម្មជាតិ»

នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​នៅក្នុងវេទិកា​ជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្ស​ធនធានធម្មជាតិ» 2nd National Forum on “Protection and Conservation of Natural Resources” នៅវិមាន​សន្តិភាព រាជធានីភ្នំពេញ ដែលមានការ​ចូលរួម​ពី ដៃគូអង្គការ​អន្តរជាតិ និងស្ថានទូតបរទេសនានា ព្រមទាំងសហគមការពា​រធនធានធម្មជាតិមកពីទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងកោត​សរសើរ​ចំពោះបងប្អូ​ន​ប្រជាព​លរដ្ឋ តំណាង​សហគម​ ព្រះសង្ឃ និងអង្គការ​ដៃគូអន្តរជាតិ​ទាំងអស់ ដែលបាន​ចូលរួមយ៉ាង​សកម្មក្នុង​ការថែរក្សាការពារ និងអភិរក្សធនធាន​ធម្មជាតិ។ ពិធីជួបជុំនេះគឺធ្វើឡើង​លើកទី២​ហើយ ដើម្បីដំណោះស្រាយក្នុង​កិច្ចការពារ និងអភិរក្សធន​ធាន​ធម្មជាតិ​នៅក្នុងប្រទេស។ តាមសំណើរ​របស់ព្រះតេជគុណ ដែលបានចូលរួម​ថែរក្សាធនធាន​ធម្មជាតិនៅ ខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ា​ស៊ីនកាយដី (Excavator) ដើម្បីយកទៅ​រៀបចំព្រំ​ដីអភិរក្ស និងជីក​ស្រះជួយដល់​សហគម​នៅទីនោះ។ ព្រោះកន្លងមកព្រះ​តេជគុណ បានចូលរួមចំ​ណែកយ៉ាង​សកម្មក្នុងការថែរក្សា​ការពារ​បរិស្ថាន​នៅក្នុង​ខេត្តឧត្តរ​មានជ័យ​នេះ។

តាមសំណើលើកឡើង​របស់អង្គការ​ថែរក្សាសត្វព្រៃ WWF ដែលសំណូមពរ​អោយការ​ពារសត្វខ្លាដំបង នៅខេត្តរត​ន​គិរី និងមណ្ឌលគិរី គឺ សម្តេចតេជោ បានគាំទ្រអោយមាន​កិច្ចការពារ និងអភិរក្ស​សត្វខ្លាដំបង អោយបាន​គង់វង្សនៅទូទាំងប្រទេស គឺធ្វើយ៉ាងណាដើម្បី​អោយ​ខេត្តទាំងនេះក្លាយជា​ព្រៃឈើអន្តរជាតិ ដែលនឹងជួយ​ដល់ការទាក់​ទាញភ្ញៀវ​ទេសចរណ៍​យ៉ាង​សំខាន់។

សម្តេចតេជោ ក៏បានបញ្ជាក់​ផងដែរថា រដ្ឋាភិបាលនឹង​បន្តបង្កើន​ថវិការជាតិដើ​ម្បីជួយ​ទ្រទ្រង់ដល់ការថែ​រក្សា​ការពារ និងអភិរក្សធ​នធាន​ធម្មជាតិ។ ទាក់ទងនឹងការថែ​រក្សាការពារ​ព្រៃ​កោងកាង​និង​ធនធាន​ធម្មជាតិ​សិ្ថតនៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ជាប់នឹង ខេត្ត៤គឺ ១កំពត ២កែប ៣ព្រះសីហនុ និង៤កោះកុង ដែលមានប្រវែង ៤៤០គម ដែលជាឆ្នេរសមុទ្រ ស្អាតក្នុង​ពិភពលោក (តារារះនាទិសនិរតី) ដែលសព្វថ្ងៃនេះមានសកម្មភាព​រំលោភចាក់ដីលុបឆ្នេរ និង កាប់បំផ្លាញទន្ទ្រានព្រៃកោងកាង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់ធនធាន​ធម្មជាតិដែល រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍​ចោលចំពោះ​ប័ណ្ណកម្ម​សិទ្ឋិលើដី​រដ្ឋទាំងអស់​នោះ​កន្លង​មក ប៉ុន្តែមិនទាន់​មាន​ការ អនុវត្តអោយបាន​ពេញលេញ​នៅឡើយ។ ថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជា​អោយរដ្ឋមន្រ្តី ក្រសួងរៀបចំ​ដែនដីន​គររូបនីយកម្ម សហការ​ជាមួយ​ខេត្តទាំង​៤ ចុះអនុវត្តិ​បញ្ចប់​បញ្ហា​នេះទាំងស្រុង​ជាបន្ទាន់​ដោយគ្មាន​ការលើកលែង​ឡើយ។

ជាថ្មីម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បានរំលឹកមិនអ​នុញ្ញាត្ត​អោយមាន​ការវិនិយោគ​ដាំសារ៉ាយ​សមុទ្រ​លើសមុទ្រ​កម្ពុជា​ដាច់ខាត។ តាមការលើកឡើង​របស់វិស័យ ឯកជនដែល​កំពុង​ធ្វើអាជីវកម្ម​លើផលិត​ផលដើម​ប្ញស្សី គឺ សម្តេចតេជោ បានគាំទ្រ​អោយសហគម​បន្តដាំដើម​ប្ញស្សី ដែលមាន​ប្រយោជន៍​ទាំងក្នុង​ការទទួល​ទានផង និងឆ្នៃជា​សម្ភារៈសម្រាប់​ប្រើប្រាស់ផង និងសម្រាប់លក់​ដូរដើម្បីបង្កើនប្រាក់​ចំណូល​សម្រាប់​គ្រួសារ។ ដើម្បីជួយពង្រឹង​ដល់សហគម​មូលដ្ឋាននានា​ដែលកំពុងចូលរួ​មយ៉ាងសកម្មក្នុង​ការការពារអភិរក្ស​ធនធានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត​មូលនិធិបរិស្ថាន ដើម្បីផ្តល់មូលនិធិ​ទ្រទ្រង់ជួយ សហគមនៅឆ្នាំ ២០១៨ ខាងមុខនេះ ដែលក្នុង១សហគម គឺនឹងទទួលបានមូលនិធិ ៤,០០០,០០០ (បួនលានរៀល) ។

ឆ្លៀតក្នុងថ្ងៃប្រលង​បាក់ឌុបនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរ​ក្មួយៗ ចៅៗសិស្សានុសិស្ស ទាំងអស់ ដែលបានប្រលង​ក្នុងថ្ងៃនេះ ទទួលបាន​ជោគជ័យគ្រប់​ៗគ្នា។ សិស្សា​នុ​សិស្សនិទ្ទេស (A) នឹងបានមកជួប​សម្តេចតេជោ នៅវិមានសន្តិភាព​ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ និង សូមអរគុណ​ដល់បណ្តា​ក្រសួង មន្ទីរ ស្ថាប័នជាតិ និងដៃគូអន្តរជាតិទាំងអស់ ដែលបាន​ចូលរួម ថែរក្សា ការពារ និងអភិរក្សធនធាន​ធម្មជាតិ​នៅក្នុងប្រទេស​កម្ពុជាអោ​យ​បាននៅគ​ង់វង្ស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...