សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានសន្យាថានឹងមកកម្ពុជា នៅក្នុងជំនួបនៅទីក្រុងហ្សាការតា កាលពីខែឧសភាកន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចបានលើកឡើងថាសម្តេចបានសម្រេចក្រាបបង្គំទូលស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាទីប្រឹក្សារបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា និងសម្តែងនូវក្តីរំពឹងទុកថា ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។
នាឱកាសជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានគោរពថ្លែងអំណរគុណ ដឹងគុណ និងជាកិត្តិយស ដែលសម្តេចតេជោ បានផ្តល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។ ទន្ទឹមគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត សម្តែងនូវក្តីរីករាយ ដែលទទួលបានការតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបន្តលើកឡើងថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។
ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានជម្រាបជូនសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់ឯកឧត្តម រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរឡើង ដូចឯកឧត្តមបានធ្វើ នៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំ។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងទន្ទឹមគ្នានេះ បានចង្អុលបង្ហាញអំពីវិស័យដែលឯកឧត្តមអាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះគឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បាននិងកំពុងរួមចំណែក។
ផ្សាភ្ជាប់គ្នានេះ សម្តេចតេជោបានលើកឡើងអំពីប្រវត្តិនិងការតស៊ូដ៏ជូរចត់របស់សម្តេច ក្នុងនាមជាទាហាន ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។ សម្តេចតេជោបានគូសបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។
ក្រៅពីនេះ សម្តេចក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១) ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២) ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែ សម្តេចបានសម្តែងនូវការសោកស្តាយចំពោះបញ្ហាដែលកើតឡើងជាមួយប្រទេសជិតខាង ដែលវាពុំគួរកើតឡើង ដោយសារការធ្វើសកម្មភាពឯកតោភាគីរបស់ប្រទេសនោះ តាំងពីការប្រើប្រាស់ផែនទី និងការបិទច្រកព្រំដែន។ សម្តេចបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា ដូចជាការប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី។
នៅចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតរបស់ឯកឧត្តម ទៅលើកិច្ចការយុទ្ធជននេះ និងសង្ឃឹមថា នឹងត្រឡប់មកកម្ពុជានៅពេលខាងមុខ។ សម្តេចតេជោ ក៏បានជូនពរឯកឧត្តម Dato Sri Prof. Dr. Tahir ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort