សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនចង់បង្កសង្រ្គាមជាមួយប្រទេសណាទេ ប៉ុន្ដែបើមានការគំរាមគំហែង យើងត្រូវមានសមត្ថភាពការពារជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ដរាបណាប្រទេសយើង(កម្ពុជា)នៅមាន, ការការពារជាតិត្រូវតែមានដាច់ខាត។ យើងមិនចង់មានសង្រ្គាមជាមួយប្រទេសណានោះទេ ប៉ុន្ដែក្នុងករណីដែលមានការគំរាមគំហែង យើងត្រូវតែមានសមត្ថភាពក្នុងការការពារជាតិរបស់យើង តាមរយៈការធានានូវសមត្ថភាពកងទ័ពរបស់យើង។

នៅក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ដថា កងទ័ពរបស់យើងមិនអាចពេលត្រូវហ្វឹកហ្វឺន ជិះយន្ដហោះទៅហ្វឹកហ្វឺននៅក្រៅប្រទេសនោះទេ យើងធ្វើនៅក្នុងប្រទេសរបស់យើង។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្នុងការកសាងកម្លាំង និងថែរក្សាកម្លាំង យើងត្រូវប្ដូរវិធីសាស្រ្ដក្នុងការកែសម្រួលការកសាងកម្លាំងបច្ចុប្បន្ន។ ផ្អែកលើលទ្ធភាពថវិកា និងលទ្ធភាពនៃការគ្រប់គ្រង សម្ដេចធិបតីបានឱ្យគោលការណ៍ធ្វើវិសោធនកម្មច្បាប់ចំនួន២ គឺទី១ ច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦, ទី២ ច្បាប់សោធន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការកែសម្រួលច្បាប់នេះនឹងជួយយើងក្នុងការបង្កើនបរិមាណសាច់ទ័ព, បង្កើនប្រសិទ្ធិភាពក្នុងការបំពេញសាច់ទ័ព។ មួយវិញទៀត សម្រាប់បេក្ខជនដែលទទួលបានការហ្វឹកហ្វឺន ប៉ុន្ដែមិនត្រូវបានជ្រើសរើស ពួកគាត់នឹងក្លាយទៅជាធនធានមនុស្សនៅក្នុងសង្គម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort