តើច្បាប់កាតព្វកិច្ចយោធា ផ្តល់ផលប្រយោជន៍អ្វីខ្លះ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ សម្តេចធិបតី បានបន្តថា នៅក្នុងច្បាប់ចាស់កំណត់រយៈពេលកាតព្វកិច្ចយោធា ១៨ខែ ត្រូវកែប្រែទៅជា ២៤ខែ ផងដែរ។

ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិយើងចំនួន៣ចំណុចធំៗរួមមាន៖ ទី១- ជួយបង្កើនបរិមាណសាច់ទ័ព ទី២- ជួយបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព និងទី៣- ជួយពលរដ្ឋឱ្យក្លាយជាមនុស្សមានវិន័យសណ្តាប់ធ្នាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ក្រោយពេលបញ្ចប់កាតព្វកិច្ចរយៈពេល២ឆ្នាំ ពលរដ្ឋអាចមានសិទ្ធិចូលទៅបម្រើការងារសង្គម ឬមួយអាចចូលជាកងទ័ពពេញសិទ្ធិផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort