សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា ការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទៅលើតំបន់ទាំង៤ គ្មានការប្រែប្រួលទេ ឯយន្តការចរចាទ្វេភាគីនៅតែបន្តដដែល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទៅលើតំបន់ទាំង៤ គ្មានការប្រែប្រួលទេ រីឯយន្តការទ្វេរភាគីនៅតែបន្តធ្វើដដែល។

ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្រើប្រាស់យន្តការចរចាទ្វេភាគីជាមួយភាគីថៃដដែលនៅត្រង់កន្លែងដែលអាចដោះស្រាយបាន លើកលែងតែតំបន់ទាំង ៤ ដែលភាគីថៃ បានអះអាងជាឯកតោភាគីថាជារបស់ខ្លួនឯង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ភាគីថៃ នឹងយល់ព្រមតាមសំណើរបស់កម្ពុជាក្នុងការដោះស្រាយតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ បើមិនចង់ឃើញជម្លោះបន្តទៀត៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort