សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព ជាឱកាសប្រែក្លាយតំបន់ភ្នំជុំសែនរីករាយនេះទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមិនមែនសម្រាប់តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទទាំងមូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កត្តាសន្តិភាពនេះហើយដែលជាឱកាសប្រែក្លាយតំបន់ភ្នំជុំសែនរីករាយនេះទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ មិនមែនសម្រាប់ តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទ និងជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការ វិស័យ សន្តិសុខ និងវិស័យការពារជាតិជាមួយបណ្តាប្រទេសជាមិត្តផងដែរ។

ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នតំបន់នេះ បានថែរក្សា ការពារព្រៃឈើ សត្វព្រៃបានគង់វង្ស ហើយមានគម្រោងផែនការនឹងរៀបចំមួយ ផ្នែកនៃតំបន់នេះ ទៅជាតំបន់ទេសចរធម្មជាតិ កម្សាន្តសប្បាយរបស់ប្រជាជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយនេះ កើតឡើងដោយសារចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជាបច្ចុប្បន្ន៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort