តើការចោទប្រកាន់ថា ច្បាប់ស្តីពីដកសញ្ជាតិដើម្បីដកសញ្ជាតិអ្នករិះគន់ជារឿងត្រឹមត្រូវឬទេ?

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់ស្តីពីដកសញ្ជាតិ មិនមែនអនុវត្តចំពោះរាល់អ្នករិះគន់រាជរដ្ឋាភិបាលនោះទេ ហើយរាល់អ្នករិះគន់ស្របតាមរដ្ឋធម្មនុញ្ញ មិនមែនសុទ្ធតែត្រូវបានដកសញ្ជាតិនោះដែរ។

ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា ការលើកឡើងថា ច្បាប់ដកសញ្ជាតិសម្រាប់ដក សញ្ជាតិអ្នករិះគន់ មិនមែនជារឿងត្រឹមត្រូវនោះទេ ហើយការលើកឡើងបែបនេះ ក៏ជាការបំភាន់និងបំភ្លៃព័ត៌មាន តែប៉ុណ្ណោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានអំពាវនាវឱ្យបញ្ឈប់ការបំភ្លៃ បំភាន់ចំពោះច្បាប់ដកសញ្ជាតិនេះ ក្នុងគោលបំណងបំភ័យប្រជាជនកម្ពុជាទៀតទៅ ដែលគោលបំណងនៃការបង្កើតច្បាប់នេះ ត្រូវបានបញ្ជាក់រួច មកហើយថា ដើម្បីការពារផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort