ឯកឧត្តម កើត រិទ្ធ៖ អ្នកដែលស្រឡាញ់ជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិនោះទេ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់ស្តីពីដកសញ្ជាតិ គឺអនុវត្តចំពោះតែជនណាដែលក្បត់ជាតិខ្លួនឯងប៉ុណ្ណោះ ចំណែកអ្នកដែលស្រឡាញ់ជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិនោះទេ គឺមានតែជួយការពារផលប្រយោជន៍របស់ប្រជាជនថែមទៀតផង។

ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា ច្បាប់ស្តីពីដកសញ្ជាតិនេះ មានគោលបំណង បន្សុតទឹកចិត្តស្នេហាជាតិ ឧត្តមគតិជាតិ និងគោលជំហរឥតងាករេចំពោះជាតិមាតុភូមិគ្រប់កាលៈទេសៈទាំង អស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានសង្កត់ធ្ងន់ថា អង្គរដ្ឋសភា ក៏បានលើកឡើងច្បាស់លាស់ហើយថា បើសិនជាអ្នកក្បត់ជាតិខ្លួនឯងហើយ ជាតិមិនទុកអ្នកនោះទេ ដែលការលើកឡើងនេះជារឿងត្រឹមត្រូវជាទីបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort