តើច្បាប់ដកសញ្ជាតិជារឿងថ្មីដែលមានតែនៅប្រទេសកម្ពុជាមែនឬទេ?

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់ស្តីពីដកសញ្ជាតិ មិនមែនជារឿងថ្មីនោះទេ គឺមានតាំងពីអតីតកាលមកម្ល៉េះ ដែលនៅក្នុងច្បាប់ចាស់នោះក៏មានចែងពីការដកសញ្ជាតិដែលទទួលបានពីកំណើតនិងដកសញ្ជាតិអ្នកដែលទទួលបានសញ្ជាតិផងដែរ។

ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ប្រជាជនខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយមិនត្រូវធ្វើអ្វីប៉ះពាល់ដល់ផលប្រយោជន៍ជាតិឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានសង្កត់ធ្ងន់ថា ច្បាប់ដកសញ្ជាតិនេះដែរ មិនមែនមានតែនៅកម្ពុជានោះទេ មានប្រទេសជាច្រើនបាននិងកំពុងអនុវត្ត រួមមាន១៥០ប្រទេសជុំវិញពិភពលោក ក៏មានច្បាប់ដកសញ្ជាតិ ក្នុងនោះនៅអឺរ៉ុប ១៨ប្រទេស ក្នុងអាស៊ានមាន៩ប្រទេស ដែលការដកសញ្ជាតិនោះ ក្នុងករណីដែលពលរដ្ឋខ្លួន ត្រូវបានរកឃើញថា ក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ មានភាពមិនស្មោះត្រង់ចំពោះរដ្ឋ ដោយមិនបម្រើរដ្ឋបរទេស ព្រមទាំងអ្នកដែលធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសរបស់គេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា គឺជាប្រទេសចុងក្រោយគេនៅក្នុង អាស៊ានដែលបានរៀបចំឱ្យមានច្បាប់ដកសញ្ជាតិនេះផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort