តើអ្វីជាបុព្វហេតុដ៏មោះមុតរបស់គណបក្សប្រជាជនកម្ពុជា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៥១ មក គណបក្សប្រជាជនកម្ពុជាធ្លាប់បានប្ដូរឈ្មោះ និងបានប្ដូរជំនាន់អ្នកដឹកនាំប្រទេស។ ប៉ុន្តែបុព្វហេតុរបស់គណបក្សពុំដែលត្រូវបានប្ដូរនោះទេ។ សម្ដេចបន្តថា ដូចនេះយើងជឿជាក់ថា ទោះបីរាប់រយឆ្នាំទៅមុខទៀត ក៏គណបក្សប្រជាជកម្ពុជា មិនផ្លាស់ប្តូរបុព្វហេតុរបស់ខ្លួនដែរ ពោលគឺនៅតែបន្តនៅបម្រើជាតិនិងប្រជាជនដដែល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មានកត្តាធំៗពីរ ដែលគណបក្សប្រជាជននឹងនៅតែបន្តដឹកនាំប្រទេសឆ្ពោះទៅមុខទៀត ដោយកត្តាទី១ គឺដោយសារប្រជាជនជឿជាក់លើការដឹកនាំរបស់គណបក្ស ក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ។ ចំណែកឯកត្តាមួយទៀតវិញ​ គឺការជឿជាក់ថាគណបក្សប្រជាជនកម្ពុជា ទោះកន្លង ១០០ឆ្នាំទៅមុខទៀតក្ដី ក៏គណបក្សមិនចោលនូវបុព្វហេតុរបស់ខ្លួនដែលបានខិតខំប្រឹងប្រែងធ្វើ ដើម្បីជាតិ និងប្រជាជននោះដែរ ដែលនេះគឺជាគ្រឹះដ៏រឹងមាំ និងយូរអង្វែងរបស់គណបក្ស៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort