តើសម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសដូចម្ដេចខ្លះ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ ដកហូតសញ្ជាតិពីជនក្បត់ជាតិ?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា ទោះអ្នកឯងចង់ថាអីថាទៅ ប៉ុន្ដែសភានឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះហើយ។ រដ្ឋធម្មនុញ្ញនឹងត្រូវបានធ្វើវិសោធនកម្មដើម្បីផ្ដល់ឱកាសដល់ការដកសញ្ជាតិពីជនដែលគប់គិតជាមួយបរទេសក្បត់ជាតិឯង។

នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា អ្នកឯង (ក្រុមប្រឆាំងនៅក្រៅប្រទេស) ខំប្រឹងគប់គិតជាមួយបរទេសប្រឆាំងខ្មែរទៀតទៅ ព្រោះលើកនេះជាសំណើរួមគ្នារបស់សភាទាំង ១២៥រូប ជាមួយនិងរាជរដ្ឋាភិបាល ស្នើសុំទៅព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជុំវិញការធ្វើវិសោធនកម្មច្បាប់នេះ ខណៈនេះសភា និងរដ្ឋាភិបាលបានស្នើទៅព្រះមហាក្សត្ររួចហើយ ហើយព្រះមហាក្សត្របានត្រាស់សួរទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះអង្គរួចហើយថា ការធ្វើវិសោធនកម្មច្បាប់នេះអាចធ្វើបានដោយមិនផ្ទុយនឹងមាត្រាដែលទាក់ទិននឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាងត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដីក៏ដោយ។
beylikdüzü escort escort beylikdüzü beylikdüzü escort