ហេតុអ្វីប្រជាពលរដ្ឋជឿទុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលជឿទុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ ចំនួនប្រជាពលរដ្ឋដែលទៅបោះឆ្នោតមានរហូតទៅដល់ ៨២,២៣% ហើយក្នុងនោះ ៧៤,១១% បានបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា នេះបង្ហាញអំពីភាពច្បាស់លាស់របស់ប្រជាពលរដ្ឋ និងការផ្ដល់យុត្តិធម៌ទៅដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាស «អញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ» នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កាលពីឆ្នាំ២០២៣ មានកម្លាំងច្រើនណាស់ដែលបានរារាំងប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត និងប្រាប់ឲ្យទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ប៉ុន្តែទីបំផុតមានប្រជាពលរដ្ឋជាង ៨២% បានទៅបោះឆ្នោតដោយមិនជឿតាមការញុះញង់ និងការអំពាវនាវរបស់បក្សប្រឆាំងទាំងនោះ។ ការណ៍នេះបានស្តែងឲ្យឃើញថា ប្រជាពលរដ្ឋជឿជាក់ទៅលើប្រព័ន្ធប្រជាធិបតេយ្យ ជឿជាក់ទៅលើការបោះឆ្នោតដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំ បើទោះបីជាមានចលនាមួយចំនួនខំប្រឹងញុះញង់ក៏ដោយ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ប្រជាពលរដ្ឋជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ ហើយជឿជាក់លើភាពនឹងនរ និងស្ថិរភាពរបស់ប្រទេសជាតិក្រោយពីការបោះឆ្នោត ជាពិសេសជឿជាក់ថា គណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព ស្ថិរភាព និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort