តើមានកត្តាអ្វីខ្លះដែលអាចឱ្យគណបក្សប្រជាជនកម្ពុជាដើរនាទីដឹកនាំប្រទេសជាតិយូរអង្វែងទៅបាន?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។

ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានកត្តាធំៗចំនួន២ ដែលនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសដឹកនាំប្រទេសជាតិយូរអង្វែងទៅបាននោះគឺ កត្តាទី១ គឺការជឿជាក់របស់ប្រជាពលរដ្ឋដែលផ្តល់តម្លៃដល់អ្នកដែលបានធ្វើពិតប្រាកដដើម្បីបម្រើប្រជាពលរដ្ឋ ទើបប្រជាជនផ្តល់ការគាំទ្រតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិ។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កត្តាទី២ ដែលធានាថាគណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំយូរអង្វែងនោះគឺ គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជាដើម្បី បុព្វហេតុជាតិនិងមាតុភូមិពិតប្រាកដ បម្រើប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

(វីដេអូ) សម្រង់ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “ប្រកាសដាក់ឱ្យអនុ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
beylikdüzü escort escort beylikdüzü beylikdüzü escort