សភាសម្ព័ន្ធសហជីពជាតិ ចេញញត្តិគាំទ្រវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ រាល់ជនណាដែលឃុបឃិតជាមួយពួកបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) បានចេញញត្តិគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានថ្លែងស្នើសុំឱ្យរាជរដ្ឋាភិបាលសិក្សាទិដ្ឋភាពច្បាប់ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីរាល់ជនទាំងឡាយណាដែលឃុបឃិតជាមួយពួកបរទេសធ្វើសកម្មភាព បំផ្លាញផលប្រយោជន៍ជាតិ។
 
នៅក្នុងញត្តិចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឈរលើមូលដ្ឋាននៃគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានទស្សនវិស័យដ៏វែងឆ្ងាយ ក្នុងគោលបំណងបន្តរួបរួមស្មារតីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីយើងរួមគ្នាបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ជាតិយើង គឺការធានាឱ្យបានច្បាស់និងម៉ឺងម៉ាត់ថា ជនជាតិខ្មែរគ្រប់រូប មិនថាខ្មែរពីកំណើត ឬជនទទួលបានសញ្ជាតិខ្មែរនោះទេ គឺត្រូវតែមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ រាល់សកម្មភាពឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិ គឺជាទង្វើក្បត់ជាតិ ដែលត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់រួមទាំងការដកហូតសញ្ជាតិខ្មែរ។
 
យោងតាមញត្តិដដែលនោះ បានឱ្យដឹងបន្ថែមថា គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ គឺចង់កូនខ្មែរក្នុងពេលបច្ចុប្បន្ន និង តទៅជំនាន់ក្រោយៗ បានឃើញចងចាំ និងយល់ដឹងយ៉ាងជាក់ច្បាស់ថា គឺជាមេដឹកនាំខ្មែរដ៏ក់ម្រមួយរូបក្នុងប្រវត្តិសាស្ត្រជាតិជាង៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ នៃដំណើរជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បការពារ និងសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ជាពិសេសការកសាងនឹងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើកកម្ពស់ចំណេះដឹង និងជីវភាពប្រជាជន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort