សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា រក្សាបាននូវសន្តិសុខស្បៀង បើទោះបីជាមានការបិទច្រកព្រំដែន កម្ពុជា-ថៃ ក៏ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានសន្តិសុខស្បៀង ស្របពេលដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងតែខ្ខះខាតស្បៀង ស្លាប់ និងអត់អាហារដោយសារតែសង្រ្គាម និងអស្ថិរភាពនយោបាយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាពីអតីតកាលក្នុងសម័យ សង្រ្គាម ក៏ធ្លាប់ជួបប្រទះអសន្តិសុខស្បៀងផងដែរ ហើយដីស្រែភាគច្រើនមិនបានប្រើប្រាស់ដាំដុះទេ ផ្ទុយមកវិញ ត្រូវបានយកធ្វើជាទីតាំងសមរភូមិប្រយុទ្ធគ្នាទៅវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតច្រើន និងអាចផ្គត់ផ្គង់តម្រូវ ការក្នុងស្រុកបានគ្រប់គ្រាន់ ជាក់ស្តែងនៅក្នុងសម័យកូវីដ-១៩ កាលពីពេលកន្លងទៅ និងក្នុងពេលបច្ចុប្បន្ននេះ ដែលកម្ពុជា មានការបិទច្រកព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ននេះ ក៏យើងអាចធានាបាន នូវសន្តិសុខស្បៀងផងដែរ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort