សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រសិនបើមានការផ្ទុះអាវុធ កម្ពុជានឹងប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិភាពអង្គការសហប្រជាជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក មានការលើកឡើងថា មានប្រទេសមួយចង់ដើរតួនាទីសម្របសម្រួលជម្លោះកម្ពុជានិងថៃ ដែលតាមពិតទៅ កម្ពុជាមិនទាន់បានពឹងភាគីណាមួយជួយនោះទេ គឺនៅតែរក្សាគោលជំហរចរចាទ្វេភាគីដដែល។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជា មានការផ្ទុះអាវុធណាមួយកើតឡើង កម្ពុជានឹងប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិភាពអង្គការសហប្រជាជាតិ (unse) ដើម្បីអន្តរាគមន៍ជាមិនខាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជានៅតែរក្សាគោលជំហរចរចាទ្វេភាគីដដែលនៅចំណុចផ្សេងៗ លើកលែងតែ ៤ចំណុចទេ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលត្រូវប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះថា ចំណុចទាំង៤នេះ និយាយលែងត្រូវគ្នា គឺទាមទារយករៀងៗខ្លួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort