តើអ្វីជាឆន្ទះដ៏មោះមុតរបស់កម្ពុជា ក្នុងការយកឈ្នះលើសមរភូមិប្រយុទ្ធការពារដែនអធិបតេយ្យភាពទឹកដី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដោយចោទជាសំណួរថា ហេតុអ្វីកម្ពុជាមានគ្រឿងសព្វាវុធទាំងការពារ ទាំងប្រឆាំងរថក្រោះ ទាំងការប្រឆាំងយន្តហោះ? គឺភាគច្រើនកម្ពុជា រៀបចំកងទ័ព និងយុទ្ធភ័ណ្ឌគ្រប់ប្រភេទ ដើម្បីការពារជាតិ មិនមែនវាយលុយដើម្បីយកទឹកដីប្រទេសអ្នកណាគេនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពេលនេះសម្តេចបានកំពុងពិចារណាពីការផ្តល់រង្វាន់ដល់កងទ័ពរូបណាដែលមានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះឈ្លានពានឱ្យធ្លាក់ដល់ដី។ សម្តេចថា នេះមិនមែនជាការប្រមាថដល់ចោរឈ្លានពានទឹកដីនោះទេ តែបើអ្នកឯងគំរាមបាញ់សម្លាប់ទ័ពខ្មែរធ្វើជី គឺទុកឱ្យអ្នកឯងថាតាមចិត្ត តាមរយៈហ្វេសប៊ុកចុះ តែកុំប្រមាថកម្ពុជាឱ្យសោះ កម្ពុជា មិនមែនចង់ធ្វើសង្គ្រាមនោះទេ ព្រោះកម្ពុជា ឆ្អែតឆ្អន់ហើយសង្គ្រាម។

ជាមួយគ្នានោះ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា បើសិនជាមានការបំពានដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ គឺកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធ នៅក្នុងការការពារទឹកដី បើទោះបីឧបករណ៍មិនទំនើបខ្លាំង តែទឹកចិត្ត និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំងយោធាដែលចូលឈ្លានបំពានទឹកដីកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort