សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាគីថៃ ប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ គំរាមមកលើកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនខ្លាចការ គំរាមកំហែងពីភាគីថៃ ដែលបានប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ គំរាមមកលើកម្ពុជានោះឡើយ គឺកម្ពុជាគ្រាន់តែធ្វើ តាមក្រោយតែប៉ុណ្ណោះដើម្បីឆ្លើយតបការគំរាមកំហែងពីថៃ។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគីថៃ បានគំរាមកាត់ភ្លើង កាត់អ៊ីនធើណេត និងលាពណ៌មកលើកម្ពុជា ដោយអាងថា ខ្លួនមានសេដ្ឋកិច្ចខ្លាំង ហើយរហូតដល់ហ៊ានចូលមកបាញ់សម្លាប់ទាហ៊ានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យថៃចេះតែបន្តគំរាម កម្ពុជា បានសម្រេចចិត្តឈប់ទិញ ភ្លើង និងប្រើអ៊ីនធើណេតពីថៃតែម្តង ហើយថ្មីៗនេះ សម្រេចបិទការនាំចូលប្រេងនិងឧស្ម័នគ្រប់ប្រភេទពីថៃថែម ទៀតផង ដែលទាំងអស់នេះ កើតឡើងដោយសារភាគីថៃជាអ្នកបង្កមុន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort