កម្ពុជាប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង!

ភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត៖

ទី១៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិនិងទឹកដីហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយក្រោមស្មារតី«សាមគ្គីជាកម្លាំង»ឬ«ចង្កឹះមួយបាច់កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាពដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ នៅលើវិស័យយោធា កងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសព្វាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ិនធឺណិត និងការផ្តោះប្តូរទំនិញតាមព្រំដែនដោយមិនអនុញ្ញាតឱ្យថៃគំរាមបានឡើយ។ នៅលើ នយោបាយការទូតវិញ កម្ពុជាបានជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដែលជាជម្រើសដ៏មានប្រៀប។

ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឱ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ការជួយសម្រួលជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។

ទី៤៖ ភាពឯករាជម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនដែលកម្ពុជាអាចធ្វើបាននាពេលនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសដ៏តូចនិងធ្លាប់តែកំសត់មួយនេះឱ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

សរុបមកវិញ កម្ពុជាជាប្រទេសតូច មានប្រជាជនតិច តែមានកម្លាំងចិត្តធំ គឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋនៅពីក្រោយមេដឹកនាំខ្លាំងប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រ។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលបញ្ញវន្តថៃជាច្រើនទទួលស្គាល់ តែអ្នកនយោបាយនិងមេទ័ពថៃមួយចំនួនបានមើលរំលង៕

(ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort