តើកម្ពុជាពិតជាបានលក់ទឹកដីនិងបណ្ដាប្រាសាទបុរាណទៅឲ្យភាគីថៃដូចការចោទប្រកាន់មែនឬ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា រក្សាភាពអត់ធ្មត់ មិនបានឆ្លើយតបទៅភ្លាមៗទៅកាន់យោធាថៃ ដែលបានគំរាមផ្តាច់អគ្គិសនី កាត់អ៊ីធឺណិត បែរជាក្រុមប្រឆាំងនៅកម្ពុជាបានយកបញ្ហានេះ មកវាយប្រហារ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមកលើត្រកូលហ៊ុន ថាប្រហែលជាបានលក់ទឹកដី លក់ជាតិ លក់ប្រាសាទទៅឱ្យគេហើយមើលទៅ។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងវិញថា តើពួកគេយល់ពីកិច្ចការនយោបាយទេ? សម្ដេចថា ពួកគេត្រូវយល់ថា ពេលខ្លះការធ្វើសកម្មភាពនយោបាយ មិនចាំបាច់វ៉ៃជួងប្រកូកប្រកាសនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការធ្វើនយោបាយ គឺការធានាបាននូវភាពច្បាស់លាស់ និងភាពម្ចាស់ការ អត់ធ្មត់ ដោយមិនអាចលោតម្តងទៅលិច ម្តងទៅកើត រេរាទៅតាមខ្យល់ដូចចុងស្រល់នោះទេ។ ចំណែកឯជុំវិញបញ្ហាភ្លើងអគ្គិសនី និងអ៊ីធឺណិត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាមិនចាំបាច់ឆ្លើយតបទេ ឱ្យតែដល់ម៉ោងកំណត់ គឺយើងកាត់ផ្តាច់តែម្តង គឺចប់ហើយ។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា អ្វីដែលជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន គឺការទទួលខុសត្រូវលើបូរណភាពទឹកដី គិតពីឧត្តមប្រយោជន៍ជាតិនិងប្រជាជន និងទទួលខុសត្រូវលើកិត្តិយសជាតិ និងកេរ្តិ៍ឈ្មោះប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយនឹងបន្តធ្វើទៅថ្ងៃអនាគត។ បន្ថែមពីលើនេះ សម្តេចធិបតីបានថ្លែងអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងមន្ត្រីរាជការទាំងអស់ ឲ្យជឿទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំបាកមួយនេះ ដែលធ្វើយ៉ាងណា ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិរបស់យើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort