សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព» បង្ហាញពីស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី១៨ មិថុនា ២០២៥ ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព»  ដែលបង្ហាញពីស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ទាំងសកម្មភាព ទាំងកាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ។

ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងគាំទ្រចំពោះ ស.ស.យ.ក. ដែលបានរៀបចំកម្មវិធីពិសេស Solidarity March ដើរថ្មើជើងស្អែកនេះ ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។ ខណៈពេលនេះមានអ្នកចុះឈ្មោះចូលរួមប្រមាណ១០ម៉ឺននាក់ និងមានអ្នកចូលរួមដែលមិនទាន់ចុះឈ្មោះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងជួបជុំគ្នារបស់ ស.ស.យ.ក. ដែលដើរដោយថ្មើរជើង ដោយមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ  គឺជាព្រឹត្តិការណ៍មួយបង្ហាញពីការសាមគ្គីគ្នា និងដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងប្រឈមជាមួយភាគីថៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort