តើអ្នកណាជាអ្នកដាក់បទបញ្ជាបិទច្រកព្រំដែនកម្ពុជា-ថៃ មុនគេ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទជាសំណួរទៅកាន់ប្រជាពលរដ្ឋថៃថា តើអ្នកណាជាអ្នកបិទព្រំដែនថៃ-កម្ពុជា? បើតាមសម្តេចតេជោ អ្នកដែលបិទព្រំដែនថៃ-កម្ពុជា គឺផ្តើមឡើងដោយក្រុមយោធាថៃ ដូច្នេះពលរដ្ឋថៃ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ពោលគឺមិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែនមុននោះទេ។ សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំព្រឹទ្ធសភា នាព្រឹកទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
 
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃកុំខឹងសម្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ ហើយគេបានដឹងរួចហើយថា ទំលាប់ក្នុងប្រទេសថៃដូចម្តេចនោះ!។ សម្តេចតេជោ បានបន្តថា ដោយយល់ និងស្កាល់ថា នាយករដ្ឋមន្ត្រីថៃពុំមានសិទ្ធិនិយាយ ដើម្បីឱ្យបើក ឬឱ្យបិទច្រកព្រំដែន ដែលខុសពីនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាតួអង្គតែមួយ រាប់ពីលើដល់ក្រោម រាប់ទាំងតួអង្គព្រឹទ្ធសភា រដ្ឋសភា ជាតួអង្គនីតិបញ្ញត្តិ តួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងតួអង្គកងកម្លាំងប្រដាប់អាវុធ គឺជាតួអង្គតែមួយ។
 
ទន្ទឹមគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា កម្ពុជាសុំមិនយល់ ហើយនៅតែបង្ហាញការមិនយល់ ចំពោះអ្វីដែលបានកើតឡើង វាជារឿងរបស់ថៃទេ ហើយកម្ពុជាមិនជ្រៀតជ្រែតចូលកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ក៏ប៉ុន្តែហេតុអ្វីនាយករដ្ឋមន្ត្រីថៃ ជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា នាយករដ្ឋមន្ត្រីថៃជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា បែរជាគ្មានសិទ្ធិបើកច្រកព្រំដែនឱ្យដំណើរការឡើងវិញ។
 
សម្តេចតេជោបញ្ជាក់ថា កម្ពុជាសូមបញ្ជាក់ថា ប្រសិនជាថៃបើកដំណើរការព្រំដែននៅម៉ោង១ គឺយូរបំផុត ៥ម៉ោងក្រោយ កម្ពុជាក៏បើកដំណើរវិញផងដែរ ចុះហេតុអ្វីបានជាភាគីថៃចេញបញ្ជាបិទច្រកព្រំដែនដោយឯកតោភាគី គ្រាន់តែដកបញ្ជាឱ្យបើកដំណើរការវិញជាធម្មតា គឺចប់រួចស្រេចទៅហើយ គ្មានចាំបាច់ចរចាវែងឆ្ងាយឡើយ ដែលសម្តេចធៀបថា អន្ទង់វែងឆ្នាំងវែងនោះទេ។ សម្តេចតេជោ អះអាងថា កម្ពុជាមិនយកកិត្តិយសរបស់ខ្លួន ទៅព្រមទទួលយកកំហុសរបស់អ្នកដទៃនោះទេ អ្នកឯងចង គឺអ្នកឯងត្រូវស្រាយ កម្ពុជាគ្មានចំណែកទៅជួយស្រាយក្នុងបញ្ហានេះនោះទេ៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort