ឯកឧត្ដម ប៉ែន បូណា៖ កម្ពុជាស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ

ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយម និងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។

ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញនាថ្ងៃសៅរ៍នេះគឺជាឧទាហរណ៍ស្រាប់។

នេះសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីឱ្យអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។ មានករណីតែមួយគត់ដែលកម្ពុជារក្សាសិទ្ធិប្រើអាវុធគឺករណីដែលមានការឈ្លានពានតែប៉ុណ្ណោះ។ ពេលនេះសាធារណមតិជាតិ និងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីជំហររបស់កម្ពុជាដែលស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ និងស្អប់ខ្ពើមសង្គ្រាម ខណៈដែលភាគីថៃទាត់ចោលយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ហើយមេទ័ពរបស់ខ្លួនថែមទាំងប្រើវោហាសាសន៍សង្គ្រាមទៅវិញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort