តើរាជរដ្ឋាភិបាលខិតខំធ្វើអ្វីខ្លះដើម្បីការពារបូរណភាពទឹកដី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិឲ្យខាងតែបាន និងខិតខំធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ តំបន់ព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីសំដៅកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ក្នុងឱកាសសម្ពោធ «អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានានៅក្នុងខេត្តរតនគិរី» នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំទៅអ្នកនៅក្រៅប្រទេសមួយចំនួន ដែលតែងតែបារម្ភថា ខេត្តនៅតំបន់ភូមិភាគឦសាន្ត នឹងបាត់បង់តាមរយៈការអភិវឌ្ឍCLVនោះ សូមអញ្ជើញមកមើលខេត្តនៅតំបន់ឦសាន្តផងដែរ ខណៈខេត្តទាំងនោះ បាននឹងកំពុងធ្វើការអភិវឌ្ឍកាន់តែច្រើនជាបន្តបន្ទាប់នោះ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តរតនគិរី ក៏ដូចជាអ្នកខេត្តទិសឦសាន្តដែលបានចេញសាររឿង CLV-DTA ដើម្បីរំងាប់អារម្មណ៍អ្នកភ្នំពេញ និងអ្នកខេត្តផ្សេងទៀតថា អ្នកខេត្តរតនគិរីមានភាពនឹងនរ គ្មានអ្នកណាមកដេញប្រជាពលរដ្ឋខ្មែរចេញទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort