ហេតុអ្វីបានជាកម្ពុជា ដាក់ខេត្តទាំង៤នៅភូមិភាគឦសាន ជាតំបន់អភិវឌ្ឍន៍ត្រីកោណ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន បានដាក់ខេត្តទាំង៤ នៅភូមិភាគឦសាន ជាតំបន់អភិវឌ្ឍន៍ត្រីកោណ គឺគោលបំណងដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណនេះ ឲ្យមានការរីកចម្រើន និងជួយប្រជាពលរដ្ឋក្រីក្រក្នុងតំបន់នេះ ពោលគឺមិនមែនដាក់ខេត្តទាំង៤ ទៅប្រគល់ឱ្យប្រទេសជិតខាងដូចការចោទប្រកាន់នោះឡើយ។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាកម្ពុជាចង់ប្រគល់ខេត្តទាំង៤នេះទៅឱ្យប្រទេសគេមែន យើងមិនចាំបាច់ធ្វើ ការអភិវឌ្ឍនោះទេ។ គោលនយោបាយការអភិវឌ្ឍ និងការពារទឹកដីរបស់រាជរដ្ឋាភិបាល គឺការអភិវឌ្ឍតាមព្រំដែន គឺជាយុទ្ធសាស្ត្រល្អបំផុត យើងយកប្រជាពលរដ្ឋ ជាអ្នកការពារទឹកដី ជំនួសកងទ័ព និងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទំនាក់ទំនង អភិវឌ្ឍន៍ ជាមួយប្រទេសជិតខាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយពីបញ្ចប់សង្គ្រាម ខេត្តរតនគិរី ក៏ដូចខេត្តផ្សេងៗ មានការលំបាកណាស់ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសមានការអភិវឌ្ឍ មានសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានសម្ភារៈរថយន្តធ្វើដំណើរបានងាយស្រួល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអាណត្តិមុនៗ និងអាជ្ញាធរដែនដីមុនៗ ដែលបានខិតខំកសាងប្រទេសអភិវឌ្ឍនៅតាមមូលដ្ឋានតាំងពីគ្រាលំបាក ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបន្តអភិវឌ្ឍតាមរយៈកិច្ចខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិនេះជាបន្តទៅទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort