សម្តេចតេជោ ហ៊ុន សែន៖ «អ្នកដែលជេរខ្លាំង មិនប្រាកដថាប្រឆាំងពិតប្រាកដនោះទេ»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អ្នកដែលជេររាជរដ្ឋាភិបាល និងជេរគណបក្សប្រជាជនកម្ពុជាខ្លាំងបំផុត មិនប្រាកដថាបុគ្គលនោះ ជាអ្នកប្រឆាំងពិតប្រាកដនោះទេ ព្រោះថាជួនកាល បន្ទាប់ពីជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាអ្វីដែលសម្តេចហៅថា «យុទ្ធសាស្រ្តតេជោ»។

ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រើយុទ្ធសាស្រ្តនយោបាយជាច្រើន រួមមានទាំងយុទ្ធសាស្រ្ត «រុញទូកបណ្តោយទឹក» ជាដើម តាមរយៈការបណ្តោយឱ្យសមាជិកទៅចូលរួមឈរឈ្មោះនៅក្នុងអតីតគណបក្សសង្រ្គោះជាតិ ដូចករណី ឯកឧត្តម ឡុង ប៊ុន្នី ជាដើម។ ដូចនេះ គេមិនអាចចោទថា ឯកឧត្តម ឡុង ប៊ុន្នី លក់ឧត្តមគតិបានទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានដឹងថា ក្នុងបរិបទបច្ចុប្បន្ននេះ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក៏កំពុងតែរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួនដើម្បីឈរឈ្មោះបោះឆ្នោត ហើយក៏កំពុងតែខ្វះមនុស្សផងដែរ ដូចនេះហើយ សម្តេចអាចនឹងប្រើប្រាស់យុទ្ធសាស្រ្តរុញទូកបណ្តោយទឹកបន្តទៀត៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort