តើក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធិផលអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់និងគាំទ្រការអភិវឌ្ឍសហគមន៍កសិកម្មទំនើប តាមរយៈការរៀបចំកញ្ចប់ថវិកាមួយចំនួនដើម្បីត្រៀមជូនដល់បណ្ដាសហគមន៍កសិកម្មទំនើប។

ក្នុងឱកាសឡើងថ្លែងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១២ បន្ថែមទៀត និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅក្នុងខេត្តចំនួន៧ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ពីលើសហគមន៍កសិកម្មដែលមានស្រាប់សរុបចំនួន ២ ៦០១ សហគមន៍។ ក្នុងនោះផងដែរ សហគមន៍កសិកម្មទាំងនេះមានមុខដំណាំយុទ្ធសាស្រ្ដចំនួន ៤ ដូចជា ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលគ្របដណ្ដប់លើផ្ទៃដី ១១៤ ០២១ ហិកតា ហើយមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧ លានដុល្លា។

បន្ថែមពីនេះសហគមន៍កសិកម្មទំនើបចំនួន៦ កំពុងតែមានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចី ការប្រាក់ទាបក្នុងរង្វង់ ៧%/ឆ្នាំ សម្រាប់ការធ្វើជាទុនបង្វិល ក្នុងទឹកប្រាក់ប្រមាណ ១,៩លានដុល្លារ។ លើសពីនោះ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លា បន្ថែមទៀតដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបជូនសហគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ គឺឆ្នាំ ២០២៥-២០២៧។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តមួយចំនួន និងផ្ដោតលើមុខដំណាំដែលមានសក្ដានុពលខ្ពស់ ដូចជា ស្វាយចន្ទី កៅស៊ូ និង ទុរេន ជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort