តើសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្លឹងឃើញសារៈសំខាន់អ្វីខ្លះពីវិស័យកសិកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្ដការយកចិត្ដទុកដាក់ និងផ្ដល់អទិភាពខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលជាវិស័យអទិភាព និងបន្ដដើរតួនាទីដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ដថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងវិវត្ដរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏ជារួមវិស័យកសិកម្មនៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិយើង។

សម្ដេចធិបតី បានបន្ថែមថា គោលដៅយុទ្ធសាស្រ្ដនៃវិស័យកសិកម្ម នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺការបន្ដពង្រឹងតួនាទីនិងការអភិវឌ្ឍវិស័យកសិកម្មឱ្យទូលាយ សំបូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍនៅតាមទីជនបទ ធានាបាននូវសន្ដិសុខស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ និងជំរុញភាពប្រកួតប្រជែង ដែលនឹងលើកកម្ពស់គុណភាពជីវិតនៅទីជនបទ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort