តើការបោះបង្គោលព្រំដែនកម្ពុជាជាមួយថៃសម្រេចបានវឌ្ឍនភាពប៉ុណ្ណាហើយ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅហើយកាលពីអតីតកាល ហើយកម្ពុជាក៏មិនទាមទារយកដីទាំងនោះត្រឡប់មកវិញដែរ តែកម្ពុជាសុំសិទ្ធិការពារទឹកដីបច្ចុប្បន្នរបស់ខ្លួនតែប៉ុណ្ណោះ ពោលគឺកម្ពុជាមិនអនុញ្ញាតឱ្យនរណាមកដណ្តើមយកទឹកដីខ្លួនបន្តទៀតបានទេ។ សម្តេចតេជោបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ «សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១»។

នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសបញ្ជាក់ថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដោយបានបោះបង្គោលព្រំដែនរួចជាស្រេចបានចំនួន ៨៤% នៅសល់ ១៦% ទៀតកំពុងធ្វើការចរចារ។ ទន្ទឹមនេះ កម្ពុជាបានចរចារជាមួយប្រទេសឡាវ ដោយបានបោះបង្គោលព្រំដែនបាន ៨៦% នៅសល់ ១៤% ទៀត កំពុងចរចារដោយស្មារតីគោរពគ្នាទៅវិញទៅមក។

ដោយឡែក ជុំវិញការបោះបង្គោលព្រំដែនជាមួយថៃ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ថា គិតចាប់តាំងពី MOU ឆ្នាំ២០០០ មក គឺមានរយៈពេល ២៥ឆ្នាំហើយដែលយើងពុំទាន់បានធ្វើអ្វីទាំងអស់ ក្រៅតែពីការដើររកបង្គោលព្រំដែនដែលមានស្រាប់ ដែលមានចំនួនតិចតួចតែប៉ុណ្ណោះ។ សម្ដេចតេជោ បានថ្លែងបន្តថា ដូច្នេះហើយចំណុចរសើបទាំងប៉ុន្មាននេះ បើយើងមិនដោះស្រាយទេ គឺវានៅតែបន្តជាបញ្ហាដដែល។ សម្ដេចថា ក៏ប៉ុន្តែយើងមិនអាចយកបញ្ហាដែលនឹងត្រូវប្តឹងផ្តល់មួយនេះ ប្រែទៅជាបញ្ឈប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យបានទេ ពីព្រោះរឿងក្តីជារឿងក្តី តែរឿងសហប្រតិបត្តិការនៅតែសហប្រតិបត្តិការ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort