ហេតុអ្វីបានជាកម្ពុជាត្រូវពឹងភាគីទី៣ដើម្បីដោះស្រាយជម្លោះព្រំដែន?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើយើងមិនពឹងផ្អែកភាគីទី៣ គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យដោះស្រាយទេ ជម្លោះបែបនេះគឺនឹងបន្តរាប់សិបឆ្នាំទៅទៀត ព្រោះថា រដ្ឋាភិបាលប្រទេសនីមួយៗមិនអាចដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ ព្រោះថាប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួននឹងបន្ទោសទាំងសងខាង។

នៅក្នុងឱកាសបើក “សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥” សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រជាពលរដ្ឋអស់ចិត្ត និងដើម្បីឱ្យរដ្ឋាភិបាលសុខស្រួល យើងត្រូវយកបញ្ហានេះឱ្យតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីតែម្តង ហើយកម្ពុជាសន្យាគោរពតាមការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ទន្ទឹមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការបបួលភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាការទុកមុខទុកមាត់ឱ្យភាគីថៃ ហើយយើងរង់ចំាមើលប្រសិនបើមានការគេចវេះណាមួយគឺច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort