ហេតុអ្វីបានជាយើងត្រូវបង្កើតមិត្តជាមួយបណ្តាប្រទេសទាំងអស់?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក មានការចោទប្រកាន់ថា កម្ពុជាលំអៀងទៅប្រទេសចិន ហើយទាត់ប្រទេសផ្សេងៗចោលរួមទាំង ជប៉ុនផងដែរ ដែលការលើកឡើងបែបនេះ មិនមែនជាការពិតនោះទេ ពោលគឺកម្ពុជារាប់អានមិត្ត ទាំងអស់ដោយគ្មានការរើសអើងនោះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ប្រកាន់យកជំហររាប់អានមិត្តទាំងអស់ បង្កើតទំនាក់ទំនងល្អគ្រប់ប្រទេសដោយគ្មានការរើសអើង ដើម្បីផលប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា យកទាំងអស់ មិនថា សាច់គោ ស្ពៃ នោះទេ គឺយកទាំងការ៉ុត ឆៃថាវ បន្លែ ផ្លែឈើ គឺយកទាំងអស់ ដោយមិនបង្កើតសត្រូវនោះទេ ព្រោះថា មានមិត្តប្រសើរជាងមានសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសជំហរថា កម្ពុជា ចង់មានទំនាក់ទំនងល្អជាមួយគ្រប់បណ្តាប្រទេសទាំងអស់ឱ្យដូចមានទំនាក់ទំនងជាមួយចិន ជាមួយប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ថៃ និងប្រទេសផ្សេងៗទៀតផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort