សន្និសីទអន្ដរជាតិស្ដីពី «អនាគតអាស៊ី» ៖ តើសម្ដេចធិបតី ហ៊ុន ម៉ាណែត សំឡឹងឃើញមូលហេតុអ្វីខ្លះដែលបណ្ដាលឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្ដរជាតិ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសំឡឹងឃើញមូលហេតុចំនួន៣ សំខាន់ៗដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្ដរជាតិ ជាពិសេសប៉ះពាល់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង គឺបញ្ហាជម្លោះទឹកដី បញ្ហាសង្រ្គាមពាណិជ្ជកម្ម និងលទ្ធិជ្រុលនិយម ។

ថ្លែងនៅក្នុងសន្និសីទអន្ដរជាតិស្ដីពី «អនាគតអាស៊ី» នាទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានមូលហេតុចំនួន៣ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្ដរជាតិ ជាពិសេសគឺប៉ះពាល់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង គឺ៖

ចំណុចទី១, ជម្លោះទឹកដី។ ត្រង់ចំណុចនេះសម្ដេចធិបតី គូសបញ្ជាក់ថា បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្ដិភាព ស្ថិរភាព និងវិបុលភាពជាងគេនៅក្នុងពេលនេះ។ ប៉ុន្ដែជាអកុសលភាពតានតឹងបានកើតឡើងនាពេលថ្មីៗនេះ ដែលវាមានលក្ខណៈជាប្រពៃណីរួចទៅហើយ ដូច្នេះមេដឹកនាំទាំងអស់ត្រូវមានការឯកភាពគ្នាទៅលើគោលដៅយុទ្ធសាស្រ្ដ ចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងស្ថានភាពរួម។ ក្នុងន័យនេះ យើងមិនគួរបណ្ដោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើងតាមរយៈការពង្រឹងទំនាក់ទំនងការទូត ការគោរពច្បាប់អន្ដរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការបេ្ដជ្ញាចិត្ដរួមគ្នាក្នុងការធានានៅសន្ដិភាព ស្ថិរភាព និងវិបុលភាព។

ចំណុចទី២ គឺបញ្ហាសង្រ្គាមពាណិជ្ជកម្ម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មបើកចំហរជាបរិយាបន្ន និងច្បាប់ចុះខ្សោយ។ ចំណុចនេះប្រទេសមហាអំណាចកំពុងរងផលប៉ះពាល់ជាងគេ ដែលបញ្ហានេះបាននិងកំពុងជះឥទ្ធិពលលើអ្នកដែលងាយរងគ្រោះបំផុតក្នុងចំណោមពួកយើង។

ចំណុចទី៣ គឺបញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា បញ្ហាដ៏គ្រោះថ្នាក់នេះ កំពុងក្លាយជាមូលហេតុធ្វើឱ្យមានព្រួយបារម្ភជាងបញ្ហាទាំងពីរខាងលើ ដែលបញ្ហានេះកាន់តែស្មុគស្មាញ ដោយអ្នកនយោបាយមួយចំនួន កំពុងលេងល្បែងភ្នាល់គ្នាទៅលើបញ្ហាជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអនុវត្ដដ៏គ្រោះថ្នាក់បែបនេះ អាចបង្កឱ្យមានការបែកបាក់ ការរំខាន ការផ្ដាច់ទំនាក់ទំនង ការប្រឈមមុខដាក់គ្នា និងភាពវឹកវរ៕

       

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort