តើសម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្វីខ្លះដល់ប្រជាពលរដ្ឋ?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំនាំគ្នារុញច្រានសភាពការណ៍បន្ថែមជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងស្វែងរកដំណោះស្រាយទាញរកកិច្ចសហប្រតិបត្តិការឡើងវិញ។

នៅក្នុងឱកាស «ថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥» នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់កុំធ្វើការស្អប់ខ្ពើមជាតិសាសន៍ដែលនៅជិតខាងគ្នា ខណៈបញ្ហាប៉ះទង្គិចគ្នាម្សិលមិញនេះ គឺរាជរដ្ឋាភិបាលកំពុងដោះស្រាយគ្នា ដោយសន្តិវិធីចៀសវាងការបាញ់គ្នាបន្តទៀត ខណៈកម្ពុជាថៃមានទំហំពាណិជ្ជកម្មជាង ១០,៥ ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានៅតែទទូចចង់បានការកសាងខ្សែព្រំដែនមួយជាមួយមិត្តជិតខាងទាំងអស់ ជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort