តើសម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ឃើញមូលហេតុអ្វីខ្លះក្នុងការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី?

ជុំវិញការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មិនជឿថាវាកើតឡើងពីបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្រ្ដីថៃ ឬក្រសួងការពារជាតិថៃ ដែលអនុញ្ញាតឱ្យធ្វើបែបនេះនោះទេ។ អ្វីដែលជាកត់សម្គាល់របស់សម្ដេចតេជោ រឿងនេះគឺវាកើតឡើងដោយបុគ្គល ឬអង្គភាពនៅខាងក្រោមដែលធ្វើរឿងនេះ។

ក្នុងឱកាសថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងចាប់ផ្ដើមវាយឆ្មក់ពីព្រលឹមស្រាងៗរហូតដល់ម៉ោង ៦ល្ងាច ក៏ដកកម្លាំងទៅវិញ ប្រសិនបើនេះជាគោលការណ៍របស់រដ្ឋាភិបាលប្រហែលមិនដកទ័ពទៅវិញនោះទេ អ៊ីចឹងច្បាស់ណាស់ថា វាមិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬក្រសួងការពារជាតិថៃ នោះទេ គឺវាប្រាកដជាកើតឡើងពីបុគ្គលឬអង្គភាពមួយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort