លេខាធិការដ្ឋាន គ.ស.ព.ស. ÷ ការបង្ហោះវីដេអូដែលបង្ហាញពីមនុស្សមួយក្រុមប្រើអំពើហិង្សាវាយកម្ទេចសម្ភារៈរបស់ភាគីម្ខាងទៀត គឺជាព្រឹត្តិការណ៍កើតឡើងនៅក្រៅប្រទេស!

នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. បានចេញមកបញ្ជាក់ថា ការបង្ហោះវីដេអូ ដែលបង្ហាញពីមនុស្សមួយក្រុមប្រើអំពើហិង្សាវាយកម្ទេចសម្ភារៈរបស់ភាគីម្ខាងទៀត “មិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺជាករណីដែលបានកើតឡើងនៅប្រទេសដទៃប៉ុណ្ណោះ!”

គ.ស.ព.ស. បានសំណូមពរកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ និងបញ្ឈប់ការផ្សព្វផ្សាយ និងកុំបន្តចែករំលែកព័ត៌មាននេះតទៅទៀត។

គ.ស.ព.ស. បានសង្កត់ធ្ងន់ថា ការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ បង្កផលវិបាកឬព្យសនកម្មនានា និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort