ហេតុអ្វីបានជាយើងមិនត្រូវពឹងផ្អែកទៅលើឧបករណ៍ ឬ បច្ចេកវិទ្យា AI ខ្លាំងពេកលើការសិក្សារៀនសូត្រ និងស្រាវជ្រាវ?

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់សិស្ស និស្សិតទាំងអស់ កុំពឹងផ្អែកទៅលើឧបករណ៍ ឬបច្ចេកវិទ្យា AI ខ្លាំងពេកលើការសិក្សារៀនសូត្រ និងស្រាវជ្រាវ ដែលនាំឱ្យបាត់បង់មូលដ្ឋានគ្រឹះក្នុងការសិក្សារៀនសូត្រ ខ្វះខាតការអាន និងសរសេរ ឈានទៅខ្សោយសមត្ថភាពនាពេលខាងមុខ ទន្ទឹមនោះ ត្រូវបែរមកខិតខំសិក្សាស្រាវជ្រាវ អាន និងសរសេរ សង្ខេបដោយខ្លួនឯង ទើបអាចឱ្យយើងមានចំណេះពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា មានបុគ្គលអ្នកនយោបាយមួយរូបនៅក្រៅប្រទេស ដែលអួតខ្លួនថា សរសេរគោលនយោបាយកសិកម្មសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែតាមពិត គោលនយោបាយនោះ ត្រូវបានសរសេរដោយបច្ចេកវិទ្យា AI ទៅវិញ។

ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិស្ស និស្សិតទាំងអស់ ត្រូវបណ្តុះគំនិតក្នុងការចូលចិត្តអានសៀវភៅ សិក្សាស្រាវជ្រាវ នៅតាមបណ្ណាល័យ ដែលការអានសៀវភៅនេះ ក៏ជាការផ្តល់គុណតម្លៃដល់អ្នកដែលខិតខំនិពន្ធ សៀវភៅ និងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការរៀបចំបណ្ណាល័យចល័ត ដើម្បីបំផុស ស្មារតីអានសៀវភៅដល់យុវជនជំនាន់ក្រោយ ហើយសម្តេចបង្ហាញអារម្មណ៍រីករាយដោយសារ បានឃើញយុវជនជំនាន់ក្រោយចាប់អារម្មណ៍លើការអានសៀវភៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort