តើយើងត្រូវធ្វើដូចម្តេចដើម្បីការពារទឹកដី ជាជាងបានត្រឹមតែព្រួយបារម្ភរឿងទឹកដី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការព្រួយបារម្ភរឿងទឹកដីយើងគ្រប់គ្នាត្រូវតែមានដូចគ្នា ប៉ុន្តែមិនត្រូវធ្វើឱ្យការព្រួយបារម្ភនោះ ក្លាយ ទៅជាគំនិតជ្រុលនិយមហួសហេតុនោះឡើយ ផ្ទុយមកវិញ យើងត្រូវខិតខំពង្រឹងនិងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដីរបស់យើង។

ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងក្នុងការការពារបូរណភាពទឹកដី តាមរយៈការចរចាបោះ បង្គោលព្រំដែនឱ្យបានឆាប់រួចរាល់ និងការអភិវឌ្ឍតាមបណ្តោយព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ដែលព្រួយបារម្ភបានទៅដល់ព្រំដែន និងបានមើលឃើញពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវខិតខំក្នុងការពង្រឹងនិងបង្កើនសមត្ថភាព និងពង្រឹងភាពម្ចាស់ការរបស់កម្ពុជាយើង ក្នុងនាមជារដ្ឋអធិបតេយ្យ ឯករាជ្យ ព្រោះយើងមិនអាច ពឹងពាក់ទៅលើបរទេសរហូតបាននោះឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort