តើតំបន់វាលវែងអាចរីកចម្រើនបានទេ បើគ្មានសន្តិភាពក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះទេ។

ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីជាង២០ឆ្នាំមុន តំបន់វាលវែង ជាកន្លែងរហោស្ថាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ សម្ដេចបន្តថា សន្តិភាពបានប្រែក្លាយតំបន់អតីតសមរភូមិមួយនេះ ជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា  ការប្រែក្លាយតំបន់ស្រុកវាលវែងដែលមានសក្ដានុពលស្រាប់ជាតំបន់អតីតសមរភូមិដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់ កើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort