តើសម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងអ្វីខ្លះ ជុំវិញបញ្ហាល្បែងអនឡាញ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំពាវនាវដល់គ្រប់បណ្តាប្រទេសចូលរួមទប់ស្កាត់ការឆបោកតាមអនឡាញ។ ការថ្លែងអំពាវនាវនេះបានធ្វើឡើនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ក្នុងឱកាស សម្ដេចតេជោ អញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទៅម័រឡេស្តេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយចំនួនដោយសារតែការឆបោកល្បែងអនឡាញ បែរជាដើរចោទប្រកាន់ប្រទេសដទៃ ផ្ទុយទៅវិញប្រទេសទាំងនោះ គឺត្រូវអប់រំប្រជាជនខ្លួនឯង កុំឱ្យលេងល្បែងអនឡាញ និងបង្កើតឲ្យមានល្បែងអនឡាញ។ បើប្រជាជនខ្លួនឯងអត់មានល្បែងអនឡាញ តើប្រជាជនទៅលេងល្បែងនៅឯណា? សម្តេចតេជោ បានឲ្យដឹងថា បញ្ហាល្បែងអនឡាញនេះ មានសឹងគ្រប់ប្រទេស ប៉ុន្តែគេបែរជាដើរចោទលើប្រទេសកម្ពុជា ថៃ ម៉ាយ៉ាន់ម៉ា ឡាវ ភីលីពីន និងប្រទេសមូយចំនួនទៀត។

សម្តេចតេជោ បានថ្លែងបន្តថា ការចាត់វិធានការល្បែងអនឡាញនេះពិបាករកជាងវិធានការលើចំការអាភៀន គ្រឿងញៀនទៅទៀត ដោយសារតែល្បែងអនឡាញ គ្រាន់តែមានអ៉ីនធឺណែត អាចសម្ងំក្នុងផ្ទះលេងអនឡាញ ដូចនេះប្រជាពលរដ្ឋគ្រប់ប្រទេសនានាត្រូវទទួលខុសត្រូវ ដោយអប់រំប្រជាពលរដ្ឋកុំឱ្យលេងល្បែងអនឡាញ គឺចប់បញ្ហាហើយ។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា គេមានសិទ្ធិវាយប្រហារប្រទេសកម្ពុជា ចំណែកកម្ពុជា អត់វាយប្រហារតបទៅវិញទេ គ្រាន់តែអំពាវនាវថា សូមអ្នកទទួលខុសត្រូវផង ដោយពលរដ្ឋរបស់ប្រទេសអ្នកបានលេងល្បែងអនឡាញហ្នឹងហើយ បានមានល្បែងអនឡាញកើតមានឡើង ហើយមិនមែនមានតែនៅកម្ពុជាឯណា? បញ្ហានេះ ត្រូវតែសហការគ្នាឱ្យបានល្អ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort