តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងសង្គមជាតិបច្ចុប្បន្ននេះមានការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI ខណៈប្រព័ន្ធនេះមានជនខិលខូចកំពុងវាយលុកលើបណ្ដាញទូរគមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ និងការឆបោកដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងពិធី «សម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ» នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដែលប្រើប្រាស់បណ្តាញសង្គមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យចាញ់បោកជនខិលខូច លើសពីនេះត្រូវប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកការអប់រំល្អៗ ផ្តល់ចំណេះដឹង ដល់សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នាទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែគោលដៅធំបំផុតគឺដើម្បីឱ្យមនុស្សធ្វើល្អ ចេះចែករំលែក ចែកផលជាមួយគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort